APPF គឺជាវេទិកាមួយរបស់បណ្តាសមាជិកសភានៅក្នុងតំបន់អភិវឌ្ឍន៍យ៉ាងរវៀសរវៃនាំមុខគេនៅលើពិភពលោកសម្រាប់ពិភាក្សាលើវិស័យសន្តិសុខនយោបាយ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។ វេទិកានេះត្រូវបានបង្កើតឡើងក្នុងគោលដៅជួយឧបត្ថម្ភដោយផ្ទាល់សម្រាប់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-បាស៊ីហ្វិក (APEC) រួមចំណែកដោះស្រាយបណ្តាបញ្ហានៅក្នុងតំបន់ និងរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់ក៏ដូចជានៅលើពិភពលោក។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ថ្លែងក្នុងកិច្ចប្រជុំបើកនៃ APPF-27

ចាប់តាំងពីពេលជាសមាជិករបស់ APPF នៅឆ្នាំ១៩៩៥ រដ្ឋសភាវៀតណាមតែងតែជាសមាជិកសកម្ម មានទំនួលខុសត្រូវ និងមានឋានៈដ៏សំខាន់នៅ APPF។ គណៈប្រតិភូរដ្ឋសភាវៀតណាមដែលចូលរួម APPF បានផ្តល់យោបល់យ៉ាងសកម្មជាមួយសមាជិកសភានៃបណ្តាប្រទេសអំពីបញ្ហារួមនៅក្នុងតំបន់ និងលើពិភពលោក ព្រមទាំងរួមវិភាគទានគំនិតផ្តួចផ្តើមជាច្រើនគួរឲ្យទទួលស្គាល់ផងដែរ។

APPF-27 ត្រូវបានរៀបចំឡើងដោយប្រធានបទ “ការពង្រឹងទំនាក់ទំនងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ នៅកិច្ចប្រជុំនេះ សមាជិកសភាទាំងឡាយនឹងផ្តោតទៅលើការពិភាក្សាអំពីបញ្ហានានារួមមាន៖ ការកសាងទំនុកទុកចិត្ត ដើម្បីពង្រឹងសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; ប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសភាដើម្បីបង្កើនការប្រើអ៊ីនធឺណេតដោយមានទំនួលខុសត្រូវដើម្បីវឌ្ឍនភាពសង្គម; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក កសាងប្រព័ន្ធនយោបាយយ៉ាងរឹងមាំ ជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរួម; បើកទូលាយវិស័យហិរញ្ញវត្ថុ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់សហគ្រាសធុនតូច និងមធ្យម; ពង្រឹងការតភ្ជាប់រនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការធ្វើពាណិជ្ជកម្មអេឡិចត្រូនិច; ទប់ទាល់នឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ; ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ដោយមានច្រើនបែប; សមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្រ្តីជាដើម៕

បកប្រែដោយ Huyen Trang