leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប 

ក្នុងឱកាសនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប។ រីឯភាគីវៀតណាម មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និងអគ្គកុងសុលវៀតណាមប្រចាំនៅខេត្តសៀមរាប លោក Le Tuan Khanh។

leftcenterrightdel
ប្រជាជនកម្ពុជាជូនផ្កាដល់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប 
leftcenterrightdel
កម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប 

នារសៀលថ្ងៃដដែល ប្រធានគណៈកម្មាធិការកិច្ចការសង្គមនៃរដ្ឋសភាវៀតណាម លោកស្រី Nguyen Thuy Anh បានចូលរួមកិច្ចប្រជុំសមាជិកសភាស្ត្រីនៃ APPF។ កិច្ចប្រជុំនេះ បានផ្តោតទៅលើការយកចិត្តទុកដាក់ខ្ពស់នៃបណ្តាដៃគូនៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសមភាពយេនឌ័រ ផ្តល់សិទ្ធិដល់ស្ត្រី និងកុមារី ដើម្បីសន្តិភាព និងអភិវឌ្ឍប្រកបដោយចីរភាព; ធានាសមភាពយេនឌ័រក្នុងការទទួលការអប់រំ ការបណ្តុះបណ្តាល និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីសន្តិភាព និងឈានទៅសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ព្រមទាំងជំរុញសមភាពយេនឌ័រ ផ្តល់សិទ្ធិដល់ស្ត្រី ក្នុងការចេញសេចក្តីសម្រេចចិត្តនៅគ្រប់ជាន់ថ្នាក់។

នារសៀលថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ APPF 27 អគ្គលេខាធិការដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានទទួលជួបលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា។ ក្នុងឱកាសនេះ លោក ឡេង ប៉េងឡុង បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវការជួយឧបត្ថម្ភដ៏ធំធេងពីវៀតណាម ជូនចំពោះកម្ពុជាក្នុងការតស៊ូ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ព្រមទាំងលោកអះអាងថា កម្ពុជានឹងបន្តខំប្រឹងប្រែងរក្សា និងជំរុញទំនាក់ទំនងជាមួយវៀតណាម មិនត្រឹមតែសម្រាប់ជំនាន់បច្ចុប្បន្នតែប៉ុណ្ណោះទេ ថែមទាំងសម្រាប់ជំនាន់ក្រោយៗទៀតផង។ រីឯលោក Nguyen Hanh Phuc បានបញ្ជាក់ថា វៀតណាមនឹងជំរុញការអនុវត្តការព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋសភារបស់ប្រទេសទាំងពីរ ក៏ដូចជារវាងខុទ្ទកាល័យរដ្ឋសភា វៀតណាម និងលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Huyen Trang