leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ថ្លែង​ក្នុង​កិច្ច​ប្រជុំ (រូប​ថត៖ baochinhphu.vn)

 

មានអនុសាសន៍ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា សភាពការណ៍នៅលើសកលលោក និងតំបន់នៅឆ្នាំ ២០១៩ បន្តប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ប៉ះពាល់ដោយផ្ទាល់ដល់ការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ លោក Pham Binh Minh ស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវវាយតម្លៃ និងមានការព្យាករណ៍សភាពការណ៍ឲ្យទាន់ពេលវេលា ដាក់ចេញនូវវិធានការដើម្បីអនុវត្ត​ការ​ធ្វើ​សមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស​ជាតិ។ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាគួរតែបន្តជំរុញទំនាក់ទំនងរបស់វៀតណាមជាមួយដៃគូនានាឱ្យបានស៊ីជម្រៅ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពការបរទេសរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ក្នុងឆ្នាំ២០១៩។ ព្រមទាំង ត្រៀមរៀបចំសម្រាប់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២០  និងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ បន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រ​ភេទ​ផងដែរ៕

បកប្រែដោយ Duy Hoan