leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ (រូបថត៖ vnanet.vn)

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសំណូមពរអោយតុលការប្រជាជនកំពូលត្រូវយកចិត្តទុកដាក់ដល់ការងារកសាងបក្ស កសាងផ្នែកយុត្តិធម៌ ជាពិសេសគឺផ្តោតលើការកសាងជួរចៅក្រមអោយមានភាពស្មោះត្រង់ សុចរិត ឫទ្ធានុភាពនយោបាយរឹងមាំ ជំនាញទាំងផ្នែកច្បាប់និងវិជ្ជាជីវៈ ហើយមានទឹកចិត្តសប្បុរសធម៌ទៀតផង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖

“ចំពោះសាលក្រមនីមួយៗគឺត្រូវធ្វើយ៉ាងម៉េចដើម្បីយកឈ្នះលើឧក្រិដ្ឋជនផង ហើយបញ្ចុះបញ្ចូលបាននូវភាគីនានា និងប្រជាជនទៀតផង ព្រមទាំងត្រូវបង្កើតឡើងបទដ្ឋានគតិយុត្ត បទដ្ឋានសីលធម៌ ដែលអាចអប់រំច្បាប់ និងតម្រង់ទិសដៅសម្រាប់សកម្មភាពរបស់សង្គមផងដែរ។ ដោយហេតុនេះ ភារកិច្ចស្នូលរបស់តុលាការគឺត្រូវលើកកំពស់គុណភាពនៃការជំនុំជម្រះ មិនធ្វើអ្នកគ្មានទោសត្រូវទ្រាំអយុត្តិធម៌ ក៏ដូចជាមិនរំលងអ្នកមានទោសផងដែរ។ ទន្ទឹមនឹងនោះ តុលាការក៏ចាំបាច់ត្រូវលើកកំពស់គុណភាពនិងភាពត្រឹមត្រូវនៃសាលក្រម ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពក្នុងការដកហូតទ្រព្យសម្បត្តិពីអំពើពុករលួយ ផងដែរ”។

ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ តុលាការត្រូវបើកទូលាយកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័ន ជំនុំជម្រះនិងអាជ្ញាកណ្ដាលអន្តរជាតិ ដើម្បីដោះស្រាយរឿងក្ដីឆ្លងដែននានា តាមនោះលើកស្ទួយឋានៈរបស់តុលាការវៀតណាមលើឆាកអន្តរជាតិបន្ថែមទៀត ៕

តាម vovworld.vn