លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Nguyen Van Linh ដែលជានិស្សិតដ៏ឆ្នើមម្នាក់របស់លោកប្រធានហូជីមិញ  ដែលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការផ្លាស់ថ្មីរបស់ប្រទេសជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc សួរសុខទុក្ខលោកស្រី Ngo Thi Hue ដែលជាភរិយារបស់អតីតអគ្គលេខាបក្ស លោក Nguyen Van Linh (រូបថត៖ chinhphu.vn)

លោក Nguyen Xuan Phuc ក៏បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខ័ន្ធមេធាវី លោក Nguyen Huu Tho អតីតប្រធានរដ្ឋស្ដីទី អតីតប្រធានរដ្ឋសភា និងជាអតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ។

គួរបញ្ជាក់ថា លោក Nguyen Xuan Phuc ក៏បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោក Vo Chi Cong អតីតប្រធានក្រុមប្រឹក្សារដ្ឋ អតីតអនុប្រធានទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតទីប្រឹក្សាគណៈកម្មាធិការមជ្ឈិមបក្ស។ ក្នុងឱកាសនេះ លោកបានរំលឹកឡើងវិញនូវការរួមចំណែកដ៏ធំធេងរបស់លោក Vo Chi Cong ក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ក៏បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានទីស្តីការគណៈរដ្ឋមន្ត្រី លោក Pham Hung ដែលជាគំរូមួយនៃការដឹកនាំអស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស។

ក្នុងឱកាសអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី Vo Van Kiet និងសួរសុខទុក្ខក្រុមគ្រួសារ។  លោក Nguyen Xuan Phuc បានរំលឹកឡើងវិញនូវការរួមចំណែកយ៉ាងធំធេងរបស់លោក Vo Van Kiet ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩៧ ក្នុងដំណាក់កាលប្រទេសជាតិចាប់ផ្តើមការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ក៏បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai ដែលជាអ្នកដឹកនាំមានគំនិតច្នៃប្រឌិតខ្ពស់ និងមានសតិអារម្មណ៍ផ្លាស់ថ្មីយ៉ាងជ្រាលជ្រៅលើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានមកសួរសុខទុក្ខ ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារនៃបណ្តាអតីតថ្នាក់ដឹកនាំបក្ស រដ្ឋផងដែរ៕

បកប្រែដោយ Huyen Trang