លោក Nguyen Phu Trong អគ្គលេខាបក្ស  ប្រធានរដ្ឋវៀតណាម និងប្រធានកិត្តិយសនៃសមាគមកាកបាទក្រហមវៀតណាមបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកម្មវិធី។ អញ្ជើញចួលរួមក៏មានថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនានា រួមទាំងតំណាងអង្គភាព និងបុគ្គលដែលបានចូលរួមវិភាគទានមនុស្សធម៌ផងដែរ។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមថ្លែងសុន្ទរកថាក្នុងកម្មវិធី (រូបថត vnanet.vn)

 

លោកស្រី Nguyen Thi Xuan Thu ប្រធានសមាគមកាកបាទក្រហមវៀតណាមបានអោយដឹងថា ចលនា“ជួយឧបត្ថម្ភដល់ជនក្រីក្រនិងជនរងគ្រោះដោយសារធាតុគីមីពុលក្នុងឱកាសចូល"ឆ្នាំថ្មីប្រពៃណីជាតិ" ត្រូវបានសមាគមកាកបាទក្រហមផ្ដួចផ្ដើមតាំងពីឆ្នាំ ១៩៩៩ មកម៉្លេះ។  ក្រោយរយៈពេល ២០ ឆ្នាំនៃការអនុវត្ដចលនានេះមានការរីករាលដាលយ៉ាងខ្លាំងក្នុងសហគមន៍ ហើយបានក្លាយទៅជាចលនារបស់ប្រជាជនទាំងមូលដែលទាក់ទាញការរួមវិភាគទានជាសាច់ប្រាក់ជិត ៦,៧០០ ពាន់លានដុងដើម្បីជួយឧបត្ថម្ភដល់​គ្រួសារក្រីក្រ និង ជនរងគ្រោះដោយសារធាតុគីមីពុលគ្រួសារអ្នកមានគុណបំណាច់ និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ។

នៅកម្មវិធីនេះ គណៈកម្មការចាត់តាំងបានទទួលសាច់ប្រាក់ចំនួន ៥១,២ ពាន់លានដុង និងអំណោយស្មើនឹង ៤២,៤២០,០០០ ពាន់​លានដុងសម្រាប់ជួយឧបត្ដម្ភដល់ជនក្រីក្រ និងជនរងគ្រោះដោយសារធាតុគីមីពុលក្នុងឱកាសចូល "ឆ្នាំថ្មីប្រពៃណីជាតិ"៕

បកប្រែដោយ Thanh Cong