លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងដល់ការវិនិយោគរបស់ក្រុមហ៊ុន Samsung នៅវៀតណាម ព្រមទាំងបង្កលក្ខណៈងាយស្រួលបំផុតដល់ក្រុមហ៊ុន Samsung កំពុងធ្វើអាជីវកម្មនៅវៀតណាម។

leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីវៀតណាមបានទទួលជួបលោក Shim Won Hwan ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង

 

លោក Shim Won Hwan បានបញ្ជាក់ថា ក្រុមហ៊ុន Samsung ចាត់ទុកវៀតណាមជាចំណុចយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នៅក្នុងយុទ្ធសាស្ត្រសកលរបស់ក្រុមហ៊ុន។ អាស្រ័យហេតុនេះ ក្រុមហ៊ុន Samsung សន្យាថានឹងពង្រីកការវិនិយោគ និងធ្វើអាជីវកម្មក្នុងរយៈពេលវែងនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តីអះអាងថា ក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលវៀតណាមមានបំណងចង់ឲ្យក្រុមហ៊ុន Samsung សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ថែមទៀតក្នុងសកម្មភាពអាជីវកម្មនៅវៀតណាម។ ព្រមទាំងលោកនាយករដ្ឋមន្ដ្រីរំពឹងថា ក្រុមហ៊ុនបន្ដបង្កើតរោងចក្រថែមទៀតនៅវៀតណាម៕

បកប្រែដោយ Pham Diep