"វៀតណាមមានមូលដ្ឋានគតិយុត្ដិពេញលេញ និងមានសក្ខីភាពជាប្រវត្ដិសាស្ដ្រដែលបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដោយស្របនឹងច្បាប់អន្ដរជាតិ។

leftcenterrightdel
លោកស្ដី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

 

ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងជាប្រទេសមួយជាប់ឆ្នេរសមុទ្រខាងកើត វៀតណាមជានិច្ចកាលគោរពសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ក្នុងសមុទ្រខាងកើតរបស់បណ្ដាប្រទេស ស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ​ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ការទាមទារកាន់កាប់នៅសមុទ្រ និងសកម្មភាពពាក់ព័ន្ធរបស់បណ្ដាប្រទេសជាប់ឆ្នេរសមុទ្រត្រូវស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ វៀតណាមស្នើឲ្យបណ្ដាប្រទេសបន្តរួមចំណែកជាវិជ្ជមានក្នុងការថែរក្សាសន្តិភាព ស្ថិរភាព គោរព និងអនុវត្តកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិដែលពាក់ព័ន្ធនិងការគោរពច្បាប់នៅសមុទ្រនិងមហាសមុទ្រផងដែរ"៕

បកប្រែដោយ Pham Diep