ក្នុងជំនួប លោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះលោក Sonexay Sitphayxay អញ្ជើញមកចូលរួមកិច្ចប្រជុំអនុវត្តភារកិច្ចឆ្នាំ២០១៩ របស់ធនាគារជាតិវៀតណាមដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែមករា។ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិវៀតណាម និងធនាគារនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

leftcenterrightdel
លោក Nguyen Xuan Phuc និងលោក Sonexay Sitphayxay (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តីវៀតណាមបញ្ជាក់ថា ក្នុងស្មារតី “ជួយមិត្តគឺជាជួយខ្លួនឯង” វៀតណាមត្រៀមខ្លួនជាស្រេចជួយគាំទ្ររដ្ឋាភិបាលឡាវក្នុងការរៀបចំឲ្យមានស្ថិរភាព និងអភិវឌ្ឍសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីវៀតណាមស្នើឲ្យលោកទេសាភិបាលធនាគារជាតិវៀតណាមដឹកនាំផ្នែកធនាគារវៀតណាមឲ្យបន្តសហប្រតិបត្តិការ និងជួយគាំទ្រយ៉ាងសកម្មដល់ធនាគារសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយនិងចាត់បញ្ជូនអ្នកជំនាញការទៅឡាវដើម្បីជួយផ្នែកធនាគរឡាវក្នុងការលើកកម្ពស់សមត្ថភាពឲ្យកម្មាភិបាល។

លោក Sonexay Sitphayxay បានឲ្យដឹងថា តាមរយៈកិច្ចប្រជុំនេះ ធនាគារនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសិក្សាបានជាច្រើនអំពីបទពិសោធន៍ក្នុងការគ្រប់គ្រង និងការដឹកនាំពីធនាគារជាតិវៀតណាម។ លោករំពឹងថា នឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការ ជំនួយ និងការចែករំលែកបទពិសោធន៍ពីវៀតណាម៕

បកប្រែដោយ Thanh Cong