លោកស្រី Tong Thi Phong បានវាយខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសវនកម្មរដ្ឋវៀតណាម និងសវនកម្មរដ្ឋឡាវ។ លោកស្រីរំពឹងថា ស្ថាប័នទាំងពីរនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ រួមវិភាគទានក្នុងការពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវ។

leftcenterrightdel
លោកស្រី Tong Thi Phong ទទួលជួបលោកស្រី Viengthong Siphandone

លោកស្រី Viengthong Siphandone បានជម្រាបជូនដល់លោកស្រី Tong Thi Phong អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយសវនកម្មរដ្ឋវៀតណាមនៅពេលមុខនេះ។ លោកស្រីសង្កត់ធ្ងន់ថា នៅពេលកន្លងមក សវនកម្មរដ្ឋវៀតណាមបានជួយដល់សវនកម្មរដ្ឋឡាវជាច្រើន រួមចំណែកពង្រីកសវនកម្មរដ្ឋឡាវកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thuy Anh