leftcenterrightdel
បណ្ដាតំណាងចូលរួមកិច្ចប្រជុំ

អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា របៀបវារៈឆ្នាំ២០៣០ដែលមានគោលដៅអភិវឌ្ឍដោយចីរភាព (SDGs) ចំនួន១៧ និងសន្ទស្សន៍ចំនួន១៦៩ ដែលក្នុងនោះមានសន្ទស្សន៍ស្ដីពីការកាត់បន្ថយភាពក្រីក្រ សុខាភិបាល អប់រំ និងសន្តិសុខនោះ បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ប្រទេសទាំងមូលសំដៅកសាងអនាគតដ៏ល្អប្រសើរជាងមុនសម្រាប់ប្រជាជនលើទូទាំងពិភពលោក ដើម្បីអោយប្រជាជនរស់នៅប្រកបដោយសុខសន្តិភាព និងវិបុលភាព។ លោកស្រីប្រធានរដ្ឋសភាបានអោយដឹងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ រដ្ឋសភាវៀតណាមបានកសាង និងកែលម្អក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ៗ ដើម្បីការអភិវឌ្ឍដោយចីរភាព ព្រមទាំងបានចេញផ្សាយជាថ្ មីនិងធ្វើវិសោធនកម្មនូវអនុក្រិត្យជាង៣០០ ក៏ដូចជាចេញផ្សាយរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ផងដែរ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “រដ្ឋសភាវៀតណាមអនុវត្តន៍ភារកិច្ចឃ្លាំមើលលើសកម្មភាពរបស់ស្ថាប័នរដ្ឋនានាអំពីលទ្ធផលនៃការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាព ហើយពិចារណាសម្រេចការចែកចាយថវិកាសម្រាប់កម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រ ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងស្ដីពីការវិនិយោគសម្រាប់សុខាភិបាល វិទ្យាសាស្ត្របច្ចេកវិទ្យា សំដៅធានាការអភិវឌ្ឍប្រកបដោយចីរភាព ផងដែរ។ រដ្ឋសភាវៀតណាមក៏រួមចំណែកជំរុញការចូលរួម និងអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពតាមរយៈការត្រួតពិនិត្យ និងអនុម័តលើអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមចូលរួមផងដែរ”។

ចំណែកឯអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong វិញ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពនានាផងដែរ។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសដើមដំបូងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំកិច្ចប្រជុំស្ដីពីខ្លឹមសារនេះ។ លោកអគ្គលេខាធិការបានអះ អាងនូវការសន្យារបស់ IPU ក្នុងការជួយឧបត្ថម្ភរដ្ឋសភាជាសមាជិកនានា ដែលក្នុងនោះមានរដ្ឋសភាវៀតណាមក្នុងដំណើរការសម្រេចរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិស្ដីពីគោលដៅអភិវឌ្ឍដោយចីរភាពផងដែរ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជាមួយអគ្គលេខាធិការ IPU លោក Martin Chungong

នៅខាងក្រៅកិច្ចប្រជុំ “រដ្ឋសភាជាមួយគោលដៅអភិវឌ្ឍដោយចីរភាព” នេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួបជាមួយអគ្គលេខាធិការ IPU លោក Martin Chungong ផងដែរ។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានលើកឡើងយ៉ាងច្បាស់ថា ចំពោះវៀតណាម កិច្ចប្រជុំលើកនេះគឺជាជំហានដំបូងដើម្បីសមាជិកសភា តំណាងក្រុមប្រឹក្សាប្រជាជនតំបន់ ចាប់ផ្ដើមកសាងផែនការធ្វើសកម្មភាពមួយចំនួន សំដៅជំរុញអោយបានខ្លាំងក្លាថែមទៀតនូវការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពនៅតំបន់នីមួយៗ ផងដែរ៕

តាម vovworld.vn