ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងសម័យតស៊ូប្រឆាំងនឹងអាណានិគមបារាំងជូនមន្ទីពេទ្យយោធា១០៨។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រគល់​កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន ជូន​មន្ទីពេទ្យយោធា១០៨

ថ្លែងក្នុងពិធី លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នាពេលខាងមុខ មន្ទីរពេទ្យនឹងបន្តការផ្លាស់ថ្មីយ៉ាងខ្លាំងលើគ្រប់វិស័យ លើកកម្ពស់គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺ បង្កើនការស្រាវជ្រាវ ផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស លើកកំ​ពស់​គុណសម្បត្តិល្អរបស់កងទ័ព ធានានូវតម្រូវការអភិវឌ្ឍន៍របស់មន្ទីរពេទ្យ និងសក្ដិសមជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈាមមុខគេក្នុងប្រទេស ហើយឆ្ពោះទៅរកស្តង់ដារថ្នាក់តំបន់ និងអន្តរជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីមួយចំនួនរបស់មន្ទីរពេទ្យយោធា១០៨

នៅឯពិពី លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងប្រតិភូទាំងឡាយបានកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីមួយចំនួនរបស់មន្ទីរពេទ្យយោធា១០៨៕

បកប្រែដោយ Duy Hoan