leftcenterrightdel
រដ្ឋ​មន្ត្រី​ការ​បរទេស​ទាំង​អស់​ដែល​បាន​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡាងឆាងលើកទី៤ នៅ​ប្រទេស​ឡាវ​ (រូប​ថត៖ dantri.com.vn)

នៅឯកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងអស់បានផ្តោតលើការវាយតម្លៃលើកិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០១៨ និងពិភាក្សាអំពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ រដ្ឋមន្ដ្រីទាំងអស់បានកត់សម្គាល់ចំ​ពោះ​លទ្ធផលជាវិជ្ជមានដែល MLC សម្រេចបាន ហើយឯកភាពគ្នាថា នាពេលខាងមុខនឹងបន្តជំរុញការអនុវត្តផែនការធ្វើសកម្មភាពរបស់ MLC នាដំណាក់កាល ២០១៨-២០២២ ដែលបានអនុម័តនៅកិច្ចប្រជុំកំពូល MLC លើកទី២ នៅខែមករា ឆ្នាំ២០១៨។ រដ្ឋមន្ដ្រីទាំងអស់បានឯកភាពថា បន្តសិក្សាស្រាវជ្រាវលើគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើសមត្ថភាពផលិត ការតភ្ជាប់តំបន់ ពាណិជ្ជកម្ម ថាមពល គយ សុខាភិបាល ការអប់រំ និងការកសាងខ្សែក្រវ៉ាត់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច MLC។ ព្រមទាំងអនុវត្តគម្រោងថ្មីៗដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងលើកកំពស់ការអនុវត្តរបស់ MLC ...

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងអស់បានអនុម័តលើសេចក្តីប្រកាសព័ត៌មានស្តី​ពី​លទ្ធ​ផល​នៃកិច្ចប្រជុំ និងបានឯកភាពថា កិច្ចប្រជុំរដ្ឋមន្ត្រីមេគង្គ-ឡាងឆាងលើកទី៥ នឹងប្រព្រឹត្តទៅនៅប្រទេសចិន នៅឆ្នាំ ២០១៩៕

បកប្រែដោយ Duy Hoan