លោក Pham Minh Chinh សង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សកុម្មុយនិស្តជប៉ុនត្រូវបានពង្រឹង និងពង្រីកជា​បន្ត​បន្ទាប់​ តាមរយៈការផ្លាស់ប្តូរ ការ​ជួប​ជុំ និងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី។ លោក Pham Minh Chinh រំពឹងថា គណបក្សកុម្មុយនិស្តជប៉ុននឹងបន្តជួយគាំទ្រចំ​ពោះ​ជំនួបប្រាស្រ័យរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ រួមចំ​ណែក​ក្នុង​ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - ជប៉ុន។

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបជាមួយលោក Kazuo Shii (រូបថត៖ vnanet.vn)

លោក Kazuo Shii សម្ដែងនូវ​ការ​សប្បាយ​រីករាយយ៉ាង​ក្រៃ​លែង​ចំពោះការអភិវឌ្ឍល្អប្រសើរនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ លោកបញ្ជាក់ថា គណបក្សកុម្មុយនិស្តជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំ​ពោះ​ការរួម​ចំ​ណែក​ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងទ្រឹស្ដីរវាងបក្សទាំងពីរ និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាម ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់អាស៊ី និងលើពិភពលោក៕

បកប្រែដោយ Thuy Anh