លោក Pham Binh Minh ស្នើឲ្យភាគីទាំងពីរសហការគ្នា ក្នងការ​អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងការឯកភាពគ្នារបស់​ថ្នាក់ជាន់ខ្ពស់នៃប្រទេស​ទាំង​ណី ហើយ​រក្សាការអភិវឌ្ឍ​ប្រកប​ដោយ​ភាព​ល្អប្រសើរនូវ​ទំនាក់ទំនងនៃប្រទេសទាំងពីរ ជម្រុញដំណើរទស្សនកិច្ច និងជំនួបរវាង​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់ រៀបចំបាន​ល្អ​នូវ​កិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន នៅឆ្នាំ២០១៩ ជាដើម។

leftcenterrightdel
លោក Pham Binh Minh និងលោក Wang Yi (រូបថត៖ vnanet.vn)

ចំពោះបញ្ហាលើសមុទ្រ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តត្រឹមត្រូវការឯកភាពគ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដោះស្រាយរាល់​ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក រក្សាសន្តិភាព និងស្ថិរភាពនៅលើសមុទ្រ។

លោក Wang Yi បញ្ជាក់ថា បក្ស និងរដ្ឋាភិបាលចិនផ្តោតទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើកគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន។ ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមបង្កើនការផ្លាស់ប្តូរយុទ្ធសាស្រ្ត ពង្រីកទំនុកទុកចិត្តខាង​នយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការប្រកប​ដោយ​ផលប្រយោជន៍រួម និង​កាន់​តែ​ស៊ីជម្រៅថែមទៀត ដោះស្រាយរាល់​ជម្លោះដោយសមហេតុសមផល ជម្រុញទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន នាំមកនូវផលប្រយោជន៍ជាក់ស្ដែងឲ្យប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ‑ឡានឆាង ភាគីទាំងពីរបានបញ្ជាក់លើការយកចិត្តទុកដាក់ និងឯកភាពចូលរួម និងរួមវិភាគទានដល់យន្តការនេះ ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម និងប្រកបដោយ​ភាព​យុត្តិធម៌សម្រាប់ប្រទេសដែលចូលរួមទាំងអស់៕

បកប្រែដោយ Thanh Cong