leftcenterrightdel
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្តាប់ការថ្លែងមតិក្នុងសន្និសីទ

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ខេត្ត An Giang មានទីតាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលតភ្ជាប់ជាមួយទីក្រុងធំៗដូចជា ទីក្រុង Can Tho ទីក្រុងហូជីមិញ និងរាជធានីភ្នំពេញរបស់កម្ពុជាផងដែរ។ ហើយប្រៀបខ្លាំងរបស់ខេត្ត An Giang គឺអង្ករ និងជលផលទ (ជាពិសេសចិញ្ចឹម និងកែច្នៃត្រីប្រាសម្រាប់នាំចេញ) រួមទាំងមានការអភិវឌ្ឍពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។

ដោយបានវាយតម្លៃខ្ពស់ចំពោះការចូលរួមសន្និសីទយ៉ាងច្រើនកុះករ ពីសហគ្រាសក្នុងនិងក្រៅប្រទេសនោះ នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យវិនិយោគិនផ្តោតសំ​ខាន់​ទៅលើវិស័យចិញ្ចឹមសត្វ ជលផល និងផលិតផលកសិកម្ម ក្នុងនោះ មានទាំងគម្រោងអេកូទេសចផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

ដើម្បីបង្កើតឱកាសសំរាប់ការអភិវឌ្ឍផលិតកម្មកសិកម្មនៅខេត្ត An Giang ខេត្តគួរផ្តោតទៅលើការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មកែច្នៃ។ ដូច្នោះហើយ សហគ្រាសកែច្នៃត្រូវផ្សារភ្ជាប់ជាមួយទីផ្សារ ដែលនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍន៍កសិកម្មរបស់ខេត្ត An Giang ជាមិនខាន។

នាឱកាសនេះខេត្ត An Giang បានប្រគល់សម្រេចចិត្តវិនិយោគលើគម្រោងចំនួន ២៣ នៅក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ ឧស្សាហកម្ម សំណង់ ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ២៧ ម៉ឺនពាន់លានដុង និងបានប្រគល់ការសន្យាវិនិយោគដល់វិនិយោគិនចំនួន៧នាក់ ដែលមានដើមទុនវិនិយោគសរុបប្រមាណ ១០១ ពាន់ពាន់លានដុង៕

តាម​ vovworld.vn