អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមានរបស់លោក Nguyen Hoa Binh ប្រធានតុលាការកំពូលប្រជាជនវៀតណាម សមភាគីកម្ពុជាមាន ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូលកម្ពុជា និងសមភាគីឡាវមានលោក Khamphanh Si Thi Dampha  ប្រធានតុលាការកំពូលឡាវ។

leftcenterrightdel
លោក Nguyen Hoa Binh ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vov.vn)

ក្នុងកិច្ចប្រជុំ ប្រធានតុលាការកំពូលទាំងបីរូបបានបញ្ជាក់ថា ពីកិច្ចប្រជុំលើកទី១ នាឆ្នាំ២០១០ ដែល​បាន​រៀប​ចំ​​ឡើង​នៅវៀតណាមមក កិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសទាំងបីទទួលបានលទ្ធផលដ៏មានអត្ថន័យ រួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាព ក៏ដូចជាដំណើរការសមាហរណកម្មអន្តរជាតិនៃប្រទេសនីមួយៗ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vov.vn)

បន្ទាប់ពីពិធីបើក គណៈប្រតិភូនៃប្រទេសទាំងបីបានអញ្ជើញចូលរួមអង្គប្រជុំចំនួន៣៖ ទីមួយ គឺវាយតម្លៃលទ្ធផលនៃការអនុវត្តន៍សេចក្តីថ្លែងការរួមរបស់កិច្ចប្រជុំលើកទី៤ ឆ្នាំ២០១៦ ដែលបានរៀបចំឡើងនៅទីក្រុង Nha Trang វៀតណាម។ ទី២ គឺពិភាក្សាអំពីបទពិសោធន៍ក្នុងការគ្រប់គ្រងឧក្រិដ្ឋកម្មឆ្លងដែន និងយន្តការដើម្បីជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ទី៣ គឺចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយករណីរដ្ឋប្បវេណីឆ្លងដែន៕

បកប្រែដោយ Thuy Anh