អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រី្តលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong ប្រធានគណៈកម្មាធិការចលនាមហាជនលោកស្រី Truong Thi Mai និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិលោក Tran Thanh Man បានអញ្ជើញចូលរួមពិធីនេះ។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងនៅមហាសន្និបាត (រូបថត៖ vov.vn)

 

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអះអាងថា សមាគមន៍កសិករវៀតណាមជានិច្ចកាលជាស្ពានតភ្ជាប់គួរអោយជឿទុកចិត្តរវាងបក្ស រដ្ឋជាមួយវណ្ណៈកសិករ ព្រមទាំងជាគ្រឹះស្ថាននយោបាយរបស់សង្គម ដែលតំណាងអោយសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កសិករផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈថ្មី សមាគមន៍កសិករវៀតណាមគ្រប់ជាន់ថ្នាក់ត្រូវបន្តផ្លាស់ប្ដូរថ្មីទាំង​ខ្លឹមសារ និងវិធីសាស្ត្រធ្វើសកម្មភាព ហើយបង្កើនការងារឃោសនា ចលនា ដើម្បីអោយកសិករក្លាយទៅជាកម្លាំងបដិវត្តន៍ ក៏ដូចជាកម្លាំងសេដ្ឋកិច្ច នយោបាយ និងសង្គមកិច្ចដ៏ខ្លាំងក្លារបស់បក្ស និងរដ្ឋ។ លោកអញ្ជើញមានប្រសាសន៍ថា៖ “កសិករម្នាក់ៗត្រូវយល់ច្បាស់ថា បុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មវិស័យកសិកម្ម ជនបទ និងកសាងជនបទថ្មីនោះ គឺបុព្វហេតុរបស់ប្រជាជនទាំងមូល ដែលក្នុងនោះកសិករដើរតួនាទីជាស្នូល ដោយជាកម្លាំងអនុវត្តន៍ផង ព្រមទាំងជាកម្លាំងទទួលសមិទ្ធផលទៀតផង។ យើងត្រូវគៀងគរ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ធនធាននៃវណ្ណកសិករ និងផ្នែកសេដ្ឋកិច្ចនៅក្នុង និងក្រៅប្រទេស ដើម្បីធ្វើអោយកសិកម្ម កសិករ និងជនបទវៀតណាមមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅកសាងខឿនកសិកម្មដោយសម្បូររុងរឿង ប្រជាកសិករសម្បូរធូធារ ជនបទអរិយ្យធម៌ និងទំនើប”។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្នើអោយសមាគមន៍គ្រប់ជាន់ថ្នាក់ចាំបាច់បង្កើនការបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកស្ទួយសមត្ថភាពសម្រាប់កសិករ ព្រមទាំងផ្តល់​ចំណេះដឹងថ្មីៗអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាសម្រាប់កសិករផងដែរ៕

តាម vovworld.vn