គណៈប្រតិភូបានពិភាក្សាជាមួយសមាជិកការិយាល័យនយោបាយ អគ្គលេខាធិការបក្ស MPLA លោក Alvaro de Boavida Neto; ជួបសវនាការជាមួយសមាជិកការិយាល័យនយោបាយបក្ស MPLA អនុប្រធានទី១ នៃសភាជាតិលោកស្រី Emilia Carlota Dias; អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្ស MPLA ដំណាក់កាល ឆ្នាំ២០១៨ - ២០២៣; ធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅប្រទេសអង់ហ្គោឡា និងសហគមន៍វៀតណាមនៅប្រទេសអង់ហ្គោឡា; ទៅដាក់កម្រងផ្កានៅផ្លូវហូជីមិញនៅរដ្ឋធានី Luanda; ទៅគោរពវិញ្ញាណក្ខន្ធលោកអតីតប្រធានាធិបតី Agostinho Neto។

leftcenterrightdel
លោក Tran Quoc Vuong ទទួលជួបលោកស្រី Emilia Carlota Dias (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពថា នៅពេលខាងមុខនេះ បក្សទាំងពីរគប្បីខិតខំប្រឹងប្រែងអនុវត្តដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបនិងចុះហត្ថលេខា ក្នុងនោះផ្តោតជាសំខាន់ទៅលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; បង្កើនការផ្លាស់ប្ដូរព័ត៌មាន ទ្រឹស្តី និងបទពិសោធន៍ក្នុងការគ្រប់គ្រងនិងកសាងប្រទេស; ចែករំលែកបទពិសោធន៍ក្នុងវិស័យបណ្ដុះបណ្ដាល បំប៉ន់កម្មាភិបាល; អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមនៃបក្សទាំងពីរ; ព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌រវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូររវាងគណៈប្រតិភូជាន់ខ្ពស់ និងរវាងស្ថាប័ននានារបស់សភាជាតិទាំងពីរ។ ភាគីទាំងពីរបន្តសហការដោយមានប្រសិទ្ធភាពនៅវេទិកាអន្តរជាតិ និងក្នុងតំបន់ ជួយគាំទ្រគ្នាក្នុងការបើកទូលាយទំនាក់ទំនងជាមួយបណ្ដាគណបក្សនយោបាយក្នុងតំបន់៕

បកប្រែដោយ Thuy Anh