តាមការវាយតម្លៃរបស់ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Nguyen Van Giau ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានបង្កើតសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយកូរ៉េខាងត្បូង។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសន្ទរកថានៅវេទិកាវិនិយោគនិងពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូង (រូបថត៖ vov.vn)

ក្នុងជំនួបចរចារវាងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជាមួយសមភាគីកូរ៉េខាងត្បូង លោក Moon Hee Sang ក៏ដូចជាក្នុងជំនួបសម្ដែងការគួរសមជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ភាគីទាំងពីរសុទ្ធតែឯកភាពគ្នាចាត់ទុកថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងកូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយក់គ្នាស្ដីពីកម្មវិធីធ្វើសកម្មភាពតម្រង់ទៅលើគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ១០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ តាមទិសតុល្យភាព ព្រមទាំងបើកសម្ពោធជើងហោះហើរដែលតភ្ជាប់កោះ Phu Quoc របស់វៀតណាមជាមួយរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងផងដែរ។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចក៏បានប្រព្រឹត្តទៅសកម្មភាពជួបប្រាស្រ័យផ្សេងៗជាច្រើនទៀត សំដៅជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕

តាម vovworld.vn