leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

 

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Phu Trong បានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលកាន់តែរីកចម្រើន ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមនឹងរួមជាមួយកម្ពុជាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ តដើម្បីរក្សា ការពារ និងពូនជ្រំទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា ក៏ដូចជាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវ ឲ្យកាន់តែអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ និងលើពិភពលោក។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោក Nguyen Phu Trong ក៏បានអះអាងសារជាថ្មីឡើងវិញជាមួយសម្ដេចតេជោ ហ៊ុន សែន អំពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពិពិធកម្ម ពហុភាគីនូវទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាមផងដែរ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Phu Trong បានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលកាន់តែរីកចម្រើន ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីររូប ហើយស្នើឲ្យនាយករដ្ឋមន្ត្រីទាំងពីររូបបញ្ជាណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមសហការយ៉ាងជិតស្និទ្ធិក្នុងការអនុវត្តន៍រាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព។ លោកប្រធានរដ្ឋក៏បានស្នើឲ្យភាគីទាំងពីរួមសហការគ្នា ដើម្បីសម្រេចរួចរាល់នូវឯកសារគតិយុត្តិជាក់ស្ដែងអំពីសមិទ្ធផល ៨៤ % នៃការងារខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែន ហើយខិតខំប្រឹងប្រែងសម្រេចរួចរាល់ការងារនេះឲ្យបានឆាប់ៗសំដៅកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីររូប

ចំណែកឯសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្ដែងសេចក្តីសប្បាយរីករាយអំពីការអភិវឌ្ឍនៃទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ​នៅតំបន់ និងពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន បានជំរាបលោកអគ្គលេខាបក្ស ប្រធានរដ្ឋ​អំពីស្ថានភាពនៅកម្ពុជានាពេលថ្មីៗនេះ ហើយអះអាងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៦ នឹងប្ដេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនគោកជាមួយវៀតណាម ក៏ដូចជាជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាមផងដែរ៕

តាម vovworld.vn