នាល្ងាចថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - កម្ពុជា។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - កម្ពុជា (រូប​ថត៖ vnanet.vn)

អញ្ជើញថ្លែងនៅវេទិកានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា វេទិកានេះជាឱកាសដើម្បីសហគ្រាសនៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យវិនិយោគ និងធ្វើអាជីវកម្ម ឲ្យបានរីកចម្រើនកាន់តែខ្លាំក្លាថែមទៀត ជាពិសេសគឺក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរគ្រប់វិស័យ។ តាមការប៉ាន់ស្មានគឺទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជាក្នុងឆ្នាំ២០១៨ អាចសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan  Phuc ឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីដល់ឆ្នាំ២០២០អាចឡើងដល់ពី ៧ ទៅ ៨ ពាន់លានដុល្លារអាមេរិក។

ចំណែកឯនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំល្អក្នុងវិស័យសេដ្ឋកិច្ចរបស់រដ្ឋាភិបាលវៀតណាម និងលោកនាយករដ្ឋមន្រ្តីវៀតណាម ដោយបានជួយគ្រប់គ្រងអតិផរណាយ៉ាងល្អ។ ប្រការនេះបានជះឥទ្ធិពលជាវិជ្ជមានចំពោះខឿនសេដ្ឋកិច្ចកម្ពុជា។

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ព្រមទាំងបានលើកឡើងនូវសក្ដានុពលជាច្រើននៃខឿនសេដ្ឋកិច្ចកម្ពុជាចំពោះវិនិយោគិនផងដែរ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងដំណាក់កាល២០១៥-២០២៥ សំដៅកែលម្អបរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម ជាពិសេសគឺផ្នែកពន្ធ និងគយ ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសាងខ្សែផ្លូវហាយវ៉ៃដែលតភ្ជាប់ជាមួយកំពង់ផែនានា និងអភិវឌ្ឍកំពង់ផែទឹកជ្រៅជាដើម៕

បកប្រែដោយ Duy Hoan