កាសែត Busan បានចុះផ្សាយអត្ថបទសរសេររបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដែលក្នុងនោះអះអាងថា ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរវៀតណាមនិងកូរ៉េខាងត្បូងត្រូវបានចាប់បដិសន្ធិមុននេះប្រមាណ ៩០០ ឆ្នាំហើយ។ នាសព្វថ្ងៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើមូលដ្ឋាននៃភាពស្រដៀងគ្នាខាងវប្បធម៌ ការបំពេញបន្ថែមគ្នាខាងសេដ្ឋកិច្ចនិងការពូនជ្រំរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យជាតិ Pukyong ប្រទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

កាសែត Korea Herald ក៏បានចុះផ្សាយអត្ថបទសរសេររបស់បណ្ឌិត Kim Hyun-jae នាយកវិទ្យាស្ថានស្រាវជ្រាវវៀតណាមចំណុះសាកលវិទ្យាល័យ Youngsan ក្រោមចំណងជើងថា “ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជាសញ្ញាសម្គាល់នៃទំនាក់ទំនងភាពជាដៃគូទ្វេភាគីដ៏សម្បូររុងរឿង”។ អត្ថបទសរសេរនេះបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅនាពេលដែលហាណូយនិងសេអ៊ូលជិតនឹងរំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រ (២០០៩-២០១៩)៕

តាម vovworld.vn