ក្នុងជំនួបសវនាការជាមួយលោក Sylvester Turner អភិបាលទីក្រុង Houston លោកស្រី Truong Thi Mai បញ្ជាក់លើទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម - អាមេរិក ក៏ដូចជារវាងទីក្រុង Houston និងបណ្តាដៃគូនៅវៀតណាម។ លោកស្រីថ្លែងអំណរគុណចំពោះអាជ្ញាធរទីក្រុងបង្កលក្ខណៈងាយស្រួលឲ្យសមាគមជនវៀតណាមដែលកំពុងធ្វើការ រស់នៅ និងសិក្សានៅទីក្រុង។ លោកស្នើឲ្យអាជ្ញាធរទីក្រុង Houston យកចិត្តទុកដាក់ និងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល សុខាភិបាល អប់រំជាមួយដៃគូ និងតំបន់នានារបស់វៀតណាម។

leftcenterrightdel
លោកស្រី Truong Thi Mai ជួបសំណេះសំណាលជាមួយកម្មាភិបាល សិស្សនិស្សិតវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុង Washington D.C នាថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨  (រូបថត៖ vnanet.vn)

លោក Sylvester Turner សន្យាថា នឹងបន្តបង្កលក្ខណៈងាយស្រួលឲ្យសមាគមន៍វៀតណាម រួមវិភាគទានថែមទៀតដល់ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាមេរិក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបសំណេះសំណាលជាមួយកម្មាភិបាល សិស្សនិស្សិតវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុង Houston។

បកប្រែដោយ Thuy Anh