ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស ដែលជាប្រទេសដើរតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប និងលើពិភពលោក។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបព្រះអង្គម្ចាស់ Andrew, Duke of York (រូបថត៖ chinhphu.vn)

 

លោកនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខ។ ភាគីទាំងពីរគួរតែរក្សាយន្តការសហប្រតិបត្តិការនានាឲ្យមានប្រសិទ្ធភាព ដូចជាកិច្ចសន្ទនាយុទ្ធសាស្រ្ត និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្នុងតួនាទី និងឥទ្ធិពលរបស់ខ្លូន ព្រះអង្គម្ចាស់នឹងជម្រុញក្រុមហ៊ុនអង់គ្លេសជាច្រើនថែមទៀត ឲ្យចូលមកវិនិយោគទុននៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីអះអាងថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនអង់គ្លេសដែរ៕

បកប្រែដោយ Duy Hoan