ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូងនាពេលកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើវិធានការសំខាន់ៗដើម្បីបង្កើនការជឿទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។ ដូច្នោះហើយ ភាគីទាំងពីរនឹងបន្តរក្សាដំ​ណើរទស្សនកិច្ច និងការជួបជុំគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ និងសន្តិសុខ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដើម្បីសម្រេចបានគោលដៅ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២០ តាមទិសដៅនៃតុល្យភាព និងប្រកបដោយចីរភាព។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Nak-yeon (រូប​ថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអះអាងថា ក្នុងគោលនយោបាយករបរទេសប្រកបដោយសន្តិភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ពិពិធកម្ម និងពហុភាគី វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តី Lee Nak-yeon បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយរយៈពេល ២៦ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ លោកអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយវៀតណាម ហើយលោកនឹងដឹកនាំបញ្ជាឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានានៃកូរ៉េខាងត្បូង ដើម្បីអនុវត្តយ៉ាងល្អនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេសទំាងពីរ ធ្វើឲ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែស៊ីជម្រៅថែម​ទៀត និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី៕

បកប្រែដោយ Thanh Cong