រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានអបអរសាទរជូនចំពោះសមិទ្ធផលទាំងឡាយដែលវៀតណាមសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លោក Ri Yong-ho អះអាងនូវគោលជំហរឥតងាករេរបស់បក្ស និងរដ្ឋាភិបាលកូរ៉េខាងជើងគឺ បន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោក Ri Yong-ho ក៏បានសង្កត់ធ្ងន់លើគោលបំណងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលស្របតាមតម្រូវការ និងសក្តានុពលរបស់ប្រទេសទាំងពីរ និងស្របតាមការអភិវឌ្ឍក្នុងសភាពការណ៍ថ្មីផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោករដ្ឋមន្ត្រី  Ri Yong Ho (រូបថត៖ vnanet.vn)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង។ វៀតណាមត្រៀមជាស្រេច រួមជាមួយរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង អនុវត្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដោយស្របតាមច្បាប់អន្តរជាតិ និងតាមនិន្នាការួមនៃសម័យ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក។

ស្តីពីស្ថានភាពនៅឧបទ្វីបកូរ៉េ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ចំពោះការវិវឌ្ឍនជាវិជ្ជមាននៅឧបទ្វីបកូរ៉េ ជាពិសេសលទ្ធផលល្អដែលបានសម្រេចនៅកិច្ចប្រជុំកំពូលនានារវាងកូរ៉េខាងជើងជាមួយអាមេរិក និងកូរ៉េខាងត្បូងនាពេលកន្លងមក។  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រំពឹងថា កូរ៉េខាងជើង និងភាគីពាក់ព័ន្ធនានា នឹងឆ្លៀតឱកាសសន្ទនា ហើយមានភាពរវៀសរវៃក្នុងការអនុវត្តកិច្ចព្រមព្រៀងនានា ដើម្បីធ្វើឱ្យមានការវិវឌ្ឍជាក់ស្តែងក្នុងដំណើរការដោះស្រាយបញ្ហានៃការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមមានឆន្ទៈចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការចរចាររវាងកូរ៉េខាងជើង និងភាគីពាក់ព័ន្ធនានា៕

បកប្រែដោយ Thanh Cong