សន្និសីទនេះជាឱកាសដើម្បីវៀតណាមនិងមិត្តភក្តិអន្តរជាតិវាយតម្លៃឡើងវិញចំពោះលទ្ធផលនៃការរួមចំណែករបស់វៀតណាម ក្នុង APEC ក៏ដូចជាផលប្រយោជន៍ពីការចូលរួម APEC និងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរយៈពេល២០ឆ្នាំកន្លងទៅដែលបាននាំមកជូនប្រទេសជាតិផងដែរ។ ទន្ទឹមនឹងនោះ ពីសន្និសីទនេះ វៀតណាមនឹងដកបទពិសោធន៍និងមេរៀន ព្រមទាំង លើកឡើងគោលនយោបាយនិងវិធានការនានាដើម្បីវៀតណាមនិងអាស៊ានមានការរួមចំណែកប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុង APEC ក្នុងស្ថានភាពថ្មីផងដែរ។

leftcenterrightdel
បណ្ដាតំណាងចូលរួមសន្និសីទ (រូបថត៖ vov.vn)

អញ្ជើញថ្លែងនៅសន្និសីទ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖

        “ការបូកសរុបរយៈពេល ២០ ឆ្នាំនៃការចូលរួម APEC របស់វៀតណាមគឺជា គ្រឹះស្ថានដ៏សំខាន់ដើម្បីវៀតណាមជំរុញខ្លាំង និងលើកកំពស់តួនាទីនៃកិច្ចការបរទេសពហុភាគីនាពេលខាងមុខ។ ក្នុងសម័យកាលយុទ្ធសាស្ត្រថ្មីនេះ តំបន់ អាស៊ី-ប៉ាស៊ីហ្វិក និង APEC បន្តជាខ្លឹមសារគន្លឹះក្នុងគោលនយោបាយកិច្ចការទាក់ទងបរទេសរបស់វៀតណាម។ វៀតណាមសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសជាសមាជិកដទៃដើម្បីបើកពង្រីកតួនាទីរបស់ APEC ឆ្ពោះទៅរកគោលដៅកសាង សហគមន៍អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព”៕

តាម vovworld.vn