ក្នុងកិច្ចសន្ទនា លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung ប្រធានទទួលបន្ទុកកិច្ចការទាក់ទិនដល់អាស៊ាន (SOM) ASEAN វៀតណាម បានឲ្យដឹងថា ឆ្នាំ២០១៨ គឺជាឆ្នាំដំបូងដែលអាស៊ានឈានចូលដំណាក់កាលថ្មីបន្ទាប់ពីរយៈពេល ៥០ ឆ្នាំបង្កើតនិងអភិវឌ្ឍន៍។ ក្នុងរយៈពេលកន្លះសតវត្សកន្លងមក អាស៊ានទទួលបានសមិទ្ធផលជាច្រើន។

leftcenterrightdel
តំណាងទាំងឡាយចូលរួមកិច្ចសន្ទនា (រូបថត៖ vnanet.vn)

លោក Nguyen Quoc Dung បញ្ជាក់ថា អាស៊ានបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងឲ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក ហើយបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ រវាងបណ្តាប្រទេសក្នុងនិងក្រៅតំបន់។ លោក Nguyen Quoc Dung ចាត់ទុកថា ស្ថានភាពលើពិភពលោក និងក្នុងតំបន់កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងពិបាកទាយទុកជាមុន។ អាស៊ាននឹងមានបញ្ហាប្រឈមជាច្រើនក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។ យោងតាមលោក Nguyen Quoc Dung កិច្ចសន្ទនាជាការត្រៀមរៀបចំសម្រាប់វៀតណាមទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២០។ ខ្លឹមសារដែលបានយកមកពិភាក្សាក្នុងកិច្ចសន្ទនាគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់កំណត់ប្រធានបទ និងអាទិភាពរបស់អាស៊ាននៅឆ្នាំ២០២០។

កិច្ចសន្ទនាក៏ពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមដែលអាស៊ាននឹងជួបប្រទះក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ក៏ដូចស្វែងរកវិធានការដើម្បីវៀតណាមចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍរបស់អាស៊ានថែមទៀត៕

បកប្រែដោយ Thuy Anh