leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ នៃដំណើរទស្សនកិច្ចមកកាន់វៀតណាមលើកនេះរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev។ លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលមានគោលបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ដោយចាត់ទុករុស្ស៊ីជាដៃគូមិត្តភាពប្រពៃណី​​​គួរអោយជឿទុកចិត្ត និងជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតក្នុងគោលនយោបាយ​​កិច្ចការបរទេសរបស់វៀតណាម។

ចំណែកឯនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានជម្រាបជួនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ លោក Dmitry Medvedev បាន គូសបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងសហការគ្នាយ៉ាងសកម្ម ដើម្បីរៀបចំសកម្មភាពសម្រាប់ឆ្នាំ២០១៨នេះ ដែលជាឱកាសសម្រាប់ប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍រយៈពេល ២៥ ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីគោលការណ៍ជាសារវ័ន្ត​ នៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី រួមទាំងត្រៀមរៀបចំសម្រាប់កម្មវិធីរំលឹក​ខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី នាឆ្នាំ ២០២០​ខាង​មុខ៕

តាម vovworld.vn