leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev (ខាងឆ្វេង) (រូបថត៖ Zing)

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សា​ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា គោលជំហរដោយឥតងាករេរបស់វៀតណាមនោះគឺជានិច្ចកាលគោរព និងផ្ដល់អាទិភាពដល់ទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី។ ចំណែកឯនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev វិញ បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ (រូបថត៖ Zing)

នាយករដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាលើទិសដៅ និងវិធានការនានា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីប្រកបដោយភាពស៊ីជំរៅនិងចីរភាព។ នាយករដ្ឋមន្រ្តីទាំងពីររូបបានអះអាងថា នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស នៃប្រទេសទាំងពីរ ដើម្បីសហប្រតិបត្តិការគ្នារុករក និងធ្វើអាជីវកម្មប្រេងឧស្ម័ននៅតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម និងនៅលើដែនដីរុស្ស៊ីផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗលើវិស័យថាមពល ឧស្សាហកម្ម គមនាគមន៍​ដឹកជញ្ជូន កសិកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យព័ត៌មានបច្ចេកវិទ្យាឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក ហើយអះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តអនុវត្តន៍គម្រោងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នុយក្លេអ៊ែរនៅវៀតណាមដោយមានតម្លៃ​៣៥០​​ លានដុល្លាអាមេរិកផងដែរ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នានឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីនានា ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC) និងការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) អោយបានជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម vovworld.vn