leftcenterrightdel
ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind (រូប​ថត៖ chinhphu.vn)

 

ប្រទេសទាំងពីរ វៀតណាម និងឥណ្ឌាមានទំនាក់ទំនងមិត្តភាពជាប្រពៃណីតាំងពីយូរលង់មកហើយ។ នៅឆ្នាំ ១៩៥៤ ឥណ្ឌាបានបើកស្ថានអគ្គកុងស៊ុលនៅទីក្រុងហាណូយ។ នៅឆ្នាំ ១៩៥៦ វៀតណាមបានបង្កើតស្ថានអគ្គកុងស៊ុលនៅទីក្រុងញូវដេលី។ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧២ ប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងជាថ្នាក់ឯកអគ្គរដ្ឋទូត។ ប្រទេសឥណ្ឌាបានគាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យភាព និងបង្រួបបង្រួមប្រទេសជាតិកាលពីមុន ក៏ដូចជានៅក្នុងបុព្វហេតុផ្លាស់ថ្មី និងអភិវឌ្ឍន៍សេដ្ឋកិច្ចនាបច្ចុប្បន្ននេះ។

ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ មានភាពរីកចម្រើនជាបន្តបន្ទាប់ ហើយបានដំឡើងកំរិតកំពស់ថ្មីខណៈដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០០៧ ។ ជាពិសេស ប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុង​ជ្រោយ​ នៅខៃកញ្ញា ឆ្នាំ២០១៦។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងលោកជំទាវត្រូវបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយរវាងវៀតណាម និងឥណ្ឌាបន្តរីកចម្រើនយ៉ាងខ្លាំងក្លា។ លើសពីនេះទៀត ការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង តាមរយៈដំណើរទស្សនកិច្ចជាទៀងទាត់ និងការជួបជុំជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា ថ្នាក់មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

ដោយមានការវិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកយើងអាចជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាមលើកនេះរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងលោកជំទាវ​នឹងទទួលបានជោគជ័យ រួមចំណែកដល់ការពង្រឹងទំនុកទុកចិត្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង ឥណ្ឌា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជានៅលើពិភពលោក៕

បកប្រែដោយ Duy Hoan