ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុង Da Nang និងតំបន់នានារបស់ឥណ្ឌា។ នាពេលកន្លងមក ទីក្រុង Da Nang បានទទួលគណៈប្រតិភូឥណ្ឌាមកបំពេញទស្សនកិច្ចនៅទីក្រុង។ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៨ ទំហំនៃការនាំចេញពីទីក្រុង Da Nang ទៅកាន់ឥណ្ឌាទទួលបានប្រហែល ១.៥ លានដុល្លារអាមេរិក កើនឡើង ៩% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។

leftcenterrightdel
លោក Truong Quang Nghia ជួបសវនាការជាមួយលោក Ram Nath Kovind (រូបថត៖ vnanet.vn)

រដ្ឋាភិបាលឥណ្ឌាជារៀងរាល់ឆ្នាំបានផ្ដល់អាហារូបករណ៍លើវិស័យជាច្រើន ក្នុងនេះមានកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បចេ្ចកទេសអន្តរជាតិឲ្យកម្មាភិបាលទីក្រុង Da Nang។ នៅពេលកន្លងមក ទីក្រុង Da Nang បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម និងស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ កម្មវិធីសិល្បៈនៅទីក្រុង Da Nang។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឥណ្ឌា ឆ្នាំ២០០៧ គម្រោង ODA ស្ដីពីការកសាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេសវៀតណាម - ឥណ្ឌានៅទីក្រុង Da Nang ដែលធ្វើហិរញ្ញប្បទានដោយរដ្ឋាភិបាលឥណ្ឌា និងផ្តល់ទុនបដិភាគដោយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ត្រូវបានអនុវត្ត។ មជ្ឈមណ្ឌលនេះបានបើកសម្ពោធជាផ្លូវការ និងដាក់ឲ្យដំណើរការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៩៕

បកប្រែដោយ Thuy Anh