បន្ទាប់ពីពិធីប្រគល់សារតាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតទាំងនេះ។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងឯកអគ្គរដ្ឋទូតទាំងឡាយ (រូប​ថត៖ vnanet.vn)

នៅឯជំនួប អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសម្ដែងនូវជំនឿថា ចំពោះចំណេះដឹង និងបទពិសោធន៍របស់ខ្លួន រួមជាមួយមនោសញ្ចេតនាជាទីស្រឡាញ់សម្រាប់វៀតណាម ឯកអគ្គរដ្ឋទូតទាំងឡាយនឹងសម្រេចបានល្អនូវភារកិច្ចរបស់ខ្លួន ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសពោលខាងលើ ជាមួយវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បីឯកអគ្គរដ្ឋទូតទាំងអស់សម្រេចបានល្អនូវភារកិច្ចរបស់ខ្លួនក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅវៀតណាម៕

បកប្រែដោយ Duy Hoan