តាំងពីបង្កើតនាឆ្នាំ១៩៨៩ មក  APEC បន្តបញ្ជាក់លើយន្តការតភ្ជាប់សេដ្ឋកិច្ចចម្បងក្នុងតំបន់ ឈានមុខគេក្នុងការជម្រុញសេរីភាវូបនីយកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ និងលើពិភពលោក រួមវិភាគីទានដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ បច្ចុប្បន្ននេះ APEC ទទួលបានសមិទ្ធផលជាច្រើនលើសសរស្តម្ភបីនៃកិច្ចសហប្រតិបត្តិការគឺសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ បង្កលក្ខណៈងាយស្រួលឲ្យការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បច្ចេកទេស។ APEC ជារៀងរាល់ឆ្នាំបានផ្ដល់ថវិកា ២៣ លានដុល្លារអាមេរិកសម្រាប់គម្រោងប្រហែល១៥០។

leftcenterrightdel
រូបថត៖ tptwg42

ដើម្បីបន្សុំាខ្លួននឹងការផ្លាស់ប្តូរនៃពិភពលោកនិងតំបន់ APEC កំពុងអនុវត្តយុទ្ធសាស្រ្ត កម្មវិធីសហប្រតិបត្តិការនានា រួមមាន យុទ្ធសាស្រ្តកំណើនគុណភាពដល់ឆ្នាំ២០២០; របៀបវារៈថ្មីស្ដីពីកំណែទម្រង់រចនាសម្ព័ន្ធដល់ឆ្នាំ២០២០; ដំណើរការប្រកួតប្រជែងសេវាកម្មដល់ឆ្នាំ២០២៥; ផែនការតភ្ជាប់ដល់ឆ្នាំ២០២៥; របៀបវារៈអភិវឌ្ឍន៍សេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គមដល់ឆ្នាំ២០៣០; ក្របខ័ណ្ឌអភិវឌ្ឍធនធានមនុស្សក្នុងសម័យឌីជីថលដល់ឆ្នាំ២០២៥។

ឆ្នាំ APEC ២០១៨ ក្នុងបំណងបន្តជម្រុញកិច្ចសហប្រតិបត្តិការ តភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងលើសកលលោក ឆ្ពោះទៅរំលឹកខួបលើកទី៣០ ថ្ងៃបង្កើតវេទិកានៅឆ្នាំ២០១៩។ ឆ្នាំ APEC ២០១៨ បានផ្តោតទៅលើអាទិភាពបី៖ ពង្រីកការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់; ជម្រុញការកំណើនលើគ្រប់វិស័យ និងនិរន្តរភាព; ជម្រុញកំណើនលើគ្រប់វិស័យតាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ។

ឆ្នាំ២០១៨ គឺជាឆ្នាំទី២០ ដែលវៀតណាមចូលរួម APEC។ ដោយការជោគជ័យរបស់ឆ្នាំ APEC ២០១៧ និងសមិទ្ធផលក្នុងកំណើនសេដ្ឋកិច្ច សមាហរណកម្មអន្តរជាតិរបស់ខ្លួន តួនាទីរបស់វៀតណាមបានលើកខ្ពស់នៅឆាកអន្តរជាតិ និងនៅ APEC។ វៀតណាមក៏សហការយ៉ាងសកម្មជាមួយប្រទេស Papua New Guinea និងសមាជិក APEC ដើម្បីអនុវត្តកម្មវិធីសហប្រតិបត្តិការក្នុងរយៈពេលយូរអង្វែងរបស់ APEC ផងដែរ។ ជាពិសេស សមាជិក APEC បានវាយតំលៃខ្ពស់ចំពោះការបង្កើតក្រុមចក្ខុវិស័យ APEC នាខែឧសភា ឆ្នាំ២០១៨ និងតួនាទីផ្តើមគំនិតរបស់វៀតណាម។  តំណាងវៀតណាមបានជាប់ឆ្នោតជាអនុប្រធានក្រុមចក្ខុវិស័យ APEC។ តាមរយៈនេះ វៀតណាមពង្រីកតួនាទីជាអ្នកផ្តើមគំនិត សម្របសម្រួល និងដឹកនាំក្នុងការកសាងចក្ខុវិស័យ APEC ក្រោយឆ្នាំ២០២០ ផ្តោតទៅលើប្រជាជន និងសហគ្រាស។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងរយៈពេលថ្ងៃទី១៧ និងទី១៨ វិច្ឆិកា។ គណៈប្រតិភូវៀតណាមមានគម្រោងចូលរួមសកម្មភាពសំខាន់ទាំងឡាយរបស់សប្តាហ៍ជាន់ខ្ពស់នេះ។

វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់ការយកចិត្តទុកដាក់រួមរបស់ APEC ស្ដីពីការក្សាកិច្ចសហប្តិបត្តិការ តភ្ជាប់ក្នុងតំបន់ បន្តជម្រុញលទ្ធផលសំខាន់ៗរបស់ឆ្នាំ APEC ២០១៧ ជាពិសេសគឺការកសាងចក្ខុវិស័យ APEC ក្រោយឆ្នាំ២០២០ តាមរយៈនេះ បន្តបង្កើនតួនាទីរបស់វៀតណាម៕

បកប្រែដោយ Thuy Anh