អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមានរបស់រដ្ឋមន្រ្តីក្រសួងការបរទស រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងប្រធានគណៈប្រតិភូ នៃខឿនសេដ្ឋកិច្ចដែលជាសមាជិក APEC ទាំង២១ រួមជា​មួយថ្នាក់ដឹកនាំនៃអង្គការសង្កេតការណ៍នានាទៀត​ផង​។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។

leftcenterrightdel
លោក Pham Binh Minh អញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក លើទី៣០ (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Binh Minh សង្កត់ធ្ងន់ថា APEC បានបង្ហាញពីភាពរឹងមាំកាន់តែខ្លាំងបន្ទាប់ពីបីទសវត្សរ៍អភិវឌ្ឍន៍។ លោកចាត់ទុកថា APEC គប្បីបន្តការកែទម្រង់ បញ្ជាក់ពី​តួនាទីឈានមុខគេក្នុងការជម្រុញកំណើននិរន្តរភាព ថ្នៃប្រឌិត ការបើកចំហរកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក្នុងតំបន់ សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ និងការដោះស្រាយបញ្ហាប្រឈមលើសកលលោក។ លោក Pham Binh Minh សង្កត់ធ្ងន់ទៀតថា APEC គប្បីរួមគ្នាកសាងចក្ខុវិស័យយុទ្ធសាស្រ្តក្រោយឆ្នាំ២០២០ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងសហគ្រាស។ លោកបានចែករំលែកថា  អាស៊ី - ប៉ាស៊ីហ្វិក ក្នុងនោះមាន APEC ផង គឺជាអទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ វៀតណាមនឹងបន្តសហការជាមួយសមាជិកផ្សេងទៀត ដើម្បីកសាងសហគមន៍អាស៊ី - ប៉ាស៊ីហ្វិកមួយសន្តិភាព ស្ថិរភាព និងវិបុលភាព។ នារសៀលថ្ងៃដដែល កិច្ចប្រជុំអន្តររដ្ឋមន្រ្តីក្រសួងការបរទេស - សេដ្ឋកិច្ចលើកទី៣០ បានបិទបញ្ចប់ប្រកបដោយជោគជ័យ។

នាថ្ងៃទី១៥ វិចិ្ឆកា លោក Pham Binh Minh បានជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងកំណើនការនាំចេញនូវែលសេឡង់ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន និងរដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី៕

បកប្រែដោយ Thuy Anh