គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបំពេញទស្សនកិច្ចការងារនៅប្រទេសហ្វាំងឡង់
កប.អនឡាញ - ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ វិច្ឆិកា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មការចាត់តាំងមជ្ឈិមបានបំពេញទស្សនកិច្ចការងារនៅប្រទេសហ្វាំងឡង់។
ថ្ងៃទី១៣ វិច្ឆិកា នៅទីស្នាក់ការសភាជាតិហ្វាំងឡង់ លោក Pham Minh Chinh បានពិភាក្សាជាមួយលោកអនុប្រធានទី១ នៃសភាជាតិ និងជាប្រធានក្រុមសមាជិកសភាមិត្តភាពអាស៊ី-អឺរ៉ុប (ASEF) របស់ហ្វាំងឡង់ លោក Mauri Pekkarinen។
|
|
លោក Pham Minh Chinh និងលោក Mauri Pekkarinen (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh សម្ដែងនូវក្តីរីករាយចំពោះការបំពេញទស្សនកិច្ចនៅហ្វាំងឡង់ក្នុងឱកាសប្រទេសទាំងពីររំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត និងវាយតំលៃខ្ពស់ចំពោះការរីកចំរើនរបស់ទំនាក់ទំនងទ្វេភាគី ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ ឧស្សាហកម្មព្រៃឈើ បច្ចេកវិទ្យាព័ត៌មាន ពិសេសគឺជាការអប់រំនិងបណ្តុះបណ្តាល និងភាពច្នៃប្រឌិត។ លោកក៏ស្នើឲ្យហ្វាំងឡង់គាំទ្រវៀតណាមសម្រាប់តំណែងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ 2020-2021 ដែរ។
លោក Mauri Pekkarinen មានបំណងជម្រុញទំនាក់ទំនងទ្វេភាគីឲ្យស៊ីជម្រៅលើគ្រប់វិស័យ និងបញ្ជាក់ថា ហ្វាំងឡង់គាំទ្រការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហភាពអឺរ៉ុប។
អំពីបញ្ហាលើពិភពលោក ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ធានាសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍៕
បកប្រែដោយ Thuy Anh