leftcenterrightdel
រដ្ឋសភាវៀតណាមបានអនុម័តសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង  CPTPP (រូប​ថត៖ vnexpress.net)

យោងតាមសេចក្តីសម្រេចចិត្តនេះ រដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើ CPTPP រួមជាមួយឯកសារពាក់ព័ន្ធនានា​ ហើយ​អនុវត្តខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀង ដែលក្នុងនោះអនុវត្តដោយផ្ទាល់នូវបទប្បញ្ញត្តិនានានៃកិច្ចព្រមព្រៀងនៅក្នុងឧបសម្ព័ន្ធ ២ (កិច្ចសន្យានានា / ក្រុមកិច្ចសន្យាដែលបានអនុវត្តដោយផ្ទាល់នៅពេលកិច្ចព្រមព្រៀងចូលជាធរមានសម្រាប់វៀតណាម)៕

បកប្រែដោយ Duy Hoan