leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Marco Antonio Diniz Brandao ̣(រូបថត៖ baochinhphu.vn)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត  Marco Antonio Diniz Brandao អំពីលទ្ធផលដែលទទួលបានក្នុងអាណត្តិរបស់ខ្លួន ដោយរួមចំណែកយ៉ាងជាក់ស្ដែងក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា សក្តានុភាពរបស់ប្រទេសទាំងពីរនៅតែធំធេងណាស់ ដើម្បីជំរុញទំហំពាណិជ្ជកម្មិទ្វេភាគីឲ្យកើនឡើងទ្វេដង។

ចំណែក លោកឯកអគ្គរដ្ឋទូត  Marco Antonio Diniz Brandao  បានចែករំលែកអំពីមនោសញ្ចេតនាដ៏ល្អប្រសើរក្នុងអំឡុងពេលបំពេញបេសកកម្មនៅវៀតណាម ព្រមទាំងបង្ហាញនូវជំនឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរផងដែរ៕

តាម vovworld.vn