leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម “ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” នៅស្រុក Krong Ana ខេត្ត Dak Lak

នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានបំណងចង់ឲ្យបងប្អូនបណ្តាជនជាតិនៅ Dur Kmal, Krong Ana បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងអះអាងថា មជ្ឈិមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់តំបន់អនុវត្តន៍។ ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញប្រគល់អំណោយជូន​ចំពោះគ្រួសារគំរូ ក្នុងការអនុវត្តចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី នគរអរិយ្យធម៌” ហើយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានប្រគល់អំណោយជូន​គ្រួសារគោលនយោបាយមួយចំនួនក្នុងឃុំផងដែរ៕

មុននោះ នាថ្ងៃទី១០ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបធ្វើការជាមួយនឹងគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត Dak Lak ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គម សន្តិសុខ - ការការពារ និងការងារកសាងបក្ស នៃខេត្តផងដែរ។ នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តអំពីការអនុវត្តរាល់គោល​ដៅ​ចែង​ក្នុងសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សខេត្ត រយៈពេលពាក់កណ្តាលអាណត្តិ។ ប្រការគួរឱ្យចាប់អារម្មណ៍គឺ ល្បឿននៃកំណើនសេដ្ឋកិច្ច តម្លៃនៃការផលិតកសិកម្ម និងចំណូលហេដ្ឋារចនាសម្ព័ន្ធ  ការអប់រំ ការដោះស្រាយបញ្ហានៃសេរីភាពការធ្វើចំណាកស្រុក កសាងបក្ស កសាងប្រព័ន្ធនយោបាយ ថែរក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គម។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានតាងនាមបក្សនិងរដ្ឋ ប្រគល់អំណោយដល់ភូមិចំនួនប្រាំពីរ និងគ្រួសារគំរូចំនួន ២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានក្រើនរំលឹកខេត្ត Dak Lal ត្រូវម្ចាស់ការ ក្នុងការអនុវត្តដោយផ្សារភ្ជាប់ជាមួយនឹងការរៀបចំផែនការ ត្រៀមរៀបចំល្អប្រភពធនធានមនុស្ស សម្រាប់មហាសន្និបាតបក្សខេត្ត អាណត្តិ២០២០- ២០២៥។ ទន្ទឹមជាមួយគ្នានោះ  សម្របសម្រួលជាមួយក្រសួង និងមន្ទីរដើម្បីដោះស្រាយការលំបាក និងឧបសគ្គសម្រាប់ការសាងសង់ ខេត្ត Dak Lak ឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen៕

តាម vovworld.vn