ក្នុងកិច្ចពិភាក្សា លោក Miguel Mario Diáz Canel Bermúdez បានផ្លាស់ប្តូរ និងស្វែងយល់អំពីការវិនិយោគលើមណ្ឌលបច្ចេកវិទ្យាទំនើប បញ្ហាពាក់ព័ន្ធដល់ច្បាប់ក្នុងការកសាង និងទាក់ទាញការវិនិយោគមណ្ឌលបច្ចេកវិទ្យាទំនើប។ល។

leftcenterrightdel
លោកប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាទំនើបនៃទីក្រុងហូជីមិញឧទ្ទេសនាមដល់លោក Miguel Mario Diáz Canel Bermúdez អំពីមណ្ឌលបច្ចេកវិទ្យាទំនើប (រូបថត៖ vnanet.vn)

ក្នុងដំណើរទស្សនកិច្ចនេះ លោក Miguel Mario Diáz Canel Bermúdez បានស្នើឲ្យមណ្ឌលបច្ចេកវិទ្យាទំនើបនៃទីក្រុងហូជីមិញនឹងចាត់បញ្ជូនគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបាដើម្បីចែករំលែកបទពិសោធន៍ និងធ្វើការជាមួយមជ្ឈមណ្ឌលដែលគុយបាមានគម្រោងកសាង។ លោក Miguel Mario Diáz Canel Bermúdez ក៏ស្នើឲ្យផ្នែកជីវបច្ចេកវិទ្យាគុយបា និងមណ្ឌលបច្ចេកវិទ្យាទំនើបនៃទីក្រុងហូជីមិញផ្លាស់ប្ដូរដើម្បីស្វែងរកឱកាសបណ្តាក់ទុនរួមគ្នា ឬសហការស្រាវជ្រាវក្នុងការអភិវឌ្ឍន៍ឱសថ៕

បកប្រែដោយ Thuy Anh