leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang មានប្រសាសន៍ថា

"វៀតណាមមានមូលដ្ឋានច្បាប់ និងភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់អះអាងពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ។ ការដែលចិនដាក់ឲ្យប្រើប្រាស់នូវ​ស្ថានីយឧតុនិយមនៅលើរចនាសម្ព័ន្ធមួយចំនួនដែលសាងសង់ និងជួលជុលដោយខុសច្បាប់នៅប្រជុំកោះ Truong Sa បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះមួយនេះ។

វៀតណាមប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យភាគីចិនបញ្ឈប់ភ្លាមៗនូវសកម្មភាពខាងលើនេះដោយអនុលោមយ៉ាងម៉ឺងម៉ាត់តាម "កិច្ចព្រមព្រៀងលើគោលការណ៍ជាមូលដ្ឋាននានាស្តីពីការដឹកនាំសំរាប់ដោះស្រាយបញ្ហាលើសមុទ្រវៀតណាម - ចិន" និងសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) ដោយមិនធ្វើឱ្យស្ថានភាពស្មុគស្មាញ ដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត និងក្នុងតំបន់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការចរចាស្តីពីក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC) "។

បកប្រែដោយ Duy Hoan