leftcenterrightdel
ទិដ្ឋភាពនៃ​ជំ​នួប (រូប​ថត៖ quochoi.vn)

ថ្លែងឱកាសនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានសម្តែងនូវការសប្បាយរីករាយយ៉ាងក្រៃលែងចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរវៀតណាម និងសហព័ន្ធរុស្ស៊ី ដែលក្រុមសមាជិកសភាមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី និងសមាគមមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ីជាកក្តាសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយរវាងប្រទេសទាំងពីរ។

ប្រធានគណៈកម្មការវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបរិស្ថាន នៃរដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ីលោក Phan Xuan Dung និងឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ជាពិសេសរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលត្រូវបានរក្សា និងអភិវឌ្ឍន៍។ ជាពិសេស សកម្មភាពរបស់ក្រុមសមាជិកសភាមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ីបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan