លោក Nguyen Xuan Phuc បញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងសំខាន់ដល់ការអភិវឌ្ឍនៃទំនាក់ទំនងប្រកបដោយ​ស្ថិរភាពជាមួយចិន។ លោករំពឹងថា ចិននិងប្រទេសនានានឹងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមានផលប្រយោជន៍គ្នាទៅវិញទៅមក។ វៀតណាមគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី យុត្តិធម៌ តម្លាភាព បង្កលក្ខណៈងាយស្រួលឲ្យពាណិជ្ជកម្ម រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
លោក Nguyen Xuan Phuc និងលោក ស៊ី ជីនពីងទស្សនាស្ដង់របស់វៀតណាម (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោក Nguyen Xuan Phuc ក៏បានបង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិរបស់វៀតណាមដែរ។ លោកបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលឲ្យការធ្វើអាជីវកម្ម ឆ្លើយតបទៅនឹងបទដ្ឋានអន្ដរជាតិ និងស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  និងស្វាគមន៍សហគ្រាសបរទេសទាំងឡាយដែលមកធ្វើអាជីវកម្ម និងអភិវឌ្ឍប្រកបដោយជោគជ័យនៅវៀតណាម។

ថ្លែងសន្ទរកថាបើកពិព័រណ៌ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បញ្ជាក់លើការបើកទូលាយការនាំចូល បង្កើតបរិស្ថានធ្វើអាជីវកម្មដោយឈរលើមូលដ្ឋានគោរពច្បាប់អាជីវកម្មអន្ដរជាតិ ជម្រុញកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគី។

នៅក្នុងពិព័រណ៌នេះវៀតណាមបានរៀបចំមណ្ឌលទំនិញមួយ ដោយមានការចូលរួមរបស់សហគ្រាសមានគុណភាពចំនួន២៥។ ក្នុងក្របខ័ណ្ឌនៃផ្សារណាត់ សហគ្រាសវៀតណាមបានរៀបចំកិច្ចពិភាក្សាជាច្រើនជាមួយដៃគូនានា ដើម្បីបើកទូលាយឱកាសសហប្រតិបត្តិការ និងវិនិយោគនៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh