ក្នុងជំនួប លោក Sonoura Kentaro បានពាំនាំនូវលិខិតអបអរសាទររបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ នៅក្នុងលិខិត លោក Shinzo Abe សម្ដែងនូវជំនឿទុកចិត្តថា ប្រទេសវៀតណាមនឹងបន្តអភិវឌ្ឍន៍យ៉ាងវិបុលភាពក្រោមការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងមានបំណងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដើម្បីជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរឲ្យស៊ីជម្រៅ អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពថែមទៀត។

leftcenterrightdel
លោក Nguyen Phu Trong និងលោក Sonoura Kentaro (រូបថត​៖ vnanet.vn)

លោក Nguyen Phu Trong បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ស៊ីជម្រៅ និងធំទូលាយរវាងវៀតណាម និងជប៉ុន។ លោកបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែផ្តោតជាសំខាន់ទៅលើទំនាក់ទំនងជាមួយជប៉ុន និងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយលើវិស័យជាច្រើនដែលជប៉ុនផ្តល់ឲ្យវៀតណាម។ លោកស្នើឲ្យភាគីទាំងពីររក្សាជំនួបជាន់ខ្ពស់ សំដៅពង្រីកទំនុកទុកចិត្តខាងនយោបាយ ជម្រុញការផ្សាភ្ជាប់លើវិស័យសេដ្ឋកិច្ច ពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក Sonoura Kentaro សង្កត់ធ្ងន់ថា ជប៉ុនវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏សំខាន់ដែលវៀតណាមទទួលបានក្នុងការកសាង និងអភិវឌ្ឍ​ប្រទេសជាតិ នៅពេលកន្លងមក ក៏ដូចជាតួនាទី និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងបញ្ហាលើពិភពលោក និងក្នុងតំបន់។ លោកបន្តថា ជប៉ុនយកចិត្តទុកដាក់យ៉ាងសំខាន់ដល់ទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពជាមួយវៀតណាម និងខិតខំសហការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ស៊ីជម្រៅ និងធំទូលាយរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍថ្មី លើគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែង៕

បកប្រែដោយ Thuy Anh