លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជាលេខានៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានជួបសវនាការជាមួយលោកនាយករដ្ឋមន្រ្តីបារាំង។

leftcenterrightdel
លោក Nguyen Thien Nhan និងលោក Édouard Philippe

លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការផ្ដល់អាទិភាពរបស់រដ្ឋាភិបាលបារាំងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយទីក្រុងហូជីមិញនៅពេលកន្លងមក។ ទីក្រុងហូជីមិញកំពុងអនុវត្តគម្រោងសហប្រតិបត្តិការជាច្រើនជាមួយបារាំង ដូចជា មជ្ឈមណ្ឌលសាកលវិទ្យាល័យបារាំង(PUF) របស់សាកលវិទ្យាល័យជាតិហូជីមិញ សាលាអន្តរជាតិបារាំង Marguerite Duras និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រវៀតណាម - បារាំង។ល។ ចំពោះកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ទីក្រុងហូជីមិញ និងទីក្រុង Lyon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០១៨  - ២០២០។

លោក Édouard Philippe បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញ និងបារាំងលើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច សុខាភិបាល វប្បធម៌ និងការអប់រំ។ល។ លោកនាយករដ្ឋមន្រ្តីបារាំងរំពឹងថា អាជ្ញាធរទីក្រុងហូជីមិញបន្តយកចិត្តទុកដាក់ ជួយគាំទ្របារាំងក្នុងការអនុវត្តគម្រោង"ផ្ទះបារាំង" និងគម្រោងបើកទូលាយសាលាអន្តរជាតិបារាំង Marguerite Duras។ លោកនាយករដ្ឋមន្រ្តីបារាំងក៏មានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញជាមួយតំបន់នានារបស់បារាំងទៀតផង។

លោក Nguyen Thien Nhan ស្វាគមន៍ការវិនិយោគរបស់បារាំងលើវិស័យកសាងទីក្រុងឆ្លាតវៃ បណ្ដុះបណ្ដាលធនធានមនុស្សក្នុងយុគ្គសម័យបច្ចេកវិទ្យា 4.0 និងការប្រែប្រួលអាកាសធាតុ។ល។ ទីក្រុងហូជីមិញមានបំណងសហប្រតិបត្តិការជាមួយអ្នកជំនាញការបារាំង ដើម្បីអនុវត្តគម្រោងអភិរក្សសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដែលមានលក្ខណៈពិសេសរបស់ទីក្រុង Sai Gon – Gia Dinh កាល​ពី​មុន - (ទីក្រុងហូជីមិញនាសព្វថ្ងៃ)។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញ លោកនាយករដ្ឋមន្រ្តីបារាំងបានអញ្ជើញចូលរួមពិធីបើកសម្ពោធមជ្ឈមណ្ឌលវេជ្ជសាស្ត្របារាំង និងវេទិកាសហគ្រាសបច្ចេកវិទ្យាបារាំង - វៀតណាមនៅទីក្រុងហូជីមិញ។

នាព្រឹកថ្ងៃដដែល គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសហការជាមួយក្រសួងកិច្ចការផ្ទៃក្នុងវៀតណាម ស្ថានអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញបើកពិព័រណ៌ស្ថាបត្យកម្មបារាំងនៅទីក្រុង Sai Gon – Gia Dinh - ហូជីមិញ៕

បកប្រែដោយ Thanh Cong