leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូប​ថត៖ vnanet.vn)

CIIE នឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ និងជាព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិនក្នុងបំណងបើកចំហទីផ្សារចិនទៅកាន់ពិភពលោក និងផ្តល់ឱកាសដល់ប្រទេសនានាក្នុងការឈានចូលទីផ្សារដ៏ធំរបស់ចិន រួមចំណែកក្នុងការជំរុញគំនិតផ្តួចផ្តើម "ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ " ក៏ដូចជាដំណើរសកលភាវូបនីយកម្ម។

ការដែលលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញទៅចូលរួម CIIE បានបង្ហាញពីការចាប់អារម្មណ៍របស់វៀតណាមចំពោះព្រឹត្តិការណ៍នេះ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខាំងចំពោះការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយចិន ហើយចង់សហការជាមួយចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាជំរុញឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា នៃប្រទេសពីរបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមក ហើយបង្កើនការគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ នៃប្រទេសនិមួយៗផងដែរ៕

បកប្រែដោយ Duy Hoan