ក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ទំនាក់ទំនងរវាងវៀតណាមនិងបារាំងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ និងបញ្ជាក់លើការប្ដេជ្ញាចិត្តជម្រុញឲ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាមនិងបារាំង។ ភាគីទាំងពីរក៏ឯកភាពបង្កើនការផ្លាស់ប្តូរនៅគ្រប់ជាន់ថ្នាក់ ព្រមទាំង ពង្រីកតួនាទីរបស់យន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ វិទ្យាសាស្រ្ត-បច្ចេកវិទ្យា វប្បធម៌ អប់រំ-បណ្ដុះបណ្ដាល។

leftcenterrightdel
លោក Nguyen Xuan Phuc ពិភាក្សាជាមួយលោក Édouard Philippe

ភាគីទាំងពីរឯកភាពបង្កើនកិច្ចសហការនៅវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ ក្រុមប្រទេសនិយាយភាសាបារាំង បន្តជួយគាំទ្រគ្នាក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសបារាំង និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក និងរវាងវៀតណាមជាមួយសហភាពអឺរ៉ុប។ ប្រទេសទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងបញ្ហាប្រឈមមុខលើសកលលោក ជាពិសេសគឺទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់ពីសារៈសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។ ភាគីទាំងពីរក៏បញ្ជាក់លើការរក្សា សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

នាថ្ងៃដដែល លោក Nguyen Xuan Phuc និងលោក Édouard Philippe បានអញ្ជើញជាសក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។

នារសៀលថ្ងៃទី២ ខែវិច្ឆិកា ថ្លែងក្នុងការជួបសវនាការជាមួយលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម លោកនាយករដ្ឋមន្រ្តីបារាំង Édouard Philippe សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្ហាញទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំង គណៈប្រតិភូមានបំណងពង្រីកថែមទៀតទំនាក់ទំនងជិតស្និទ្ធនេះ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan លោក Édouard Philippe

ថ្នាក់ដឹកនាំទាំងពីររូបបានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋាភិបាលទាំងពីរ សភាជាតិទាំងពីរមានតួនាទីដ៏សំខាន់។ ហើយទំនាក់ទំនងរវាងតំបន់នៃប្រទេសទាំងពីរក៏មានតួនាទីដ៏សំខាន់ដែរ។ ហេតុដូច្នេះ ថ្នាក់ដឹកនាំទាំងពីររូបស្នើឲ្យភាគីទាំងពីរបន្តសហការក្នុងរៀបចំកិច្ចប្រជុំសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមនិងបារាំងលើកទី១១ នៅទីក្រុង Toulouse នាឆ្នាំ២០១៩៕

បកប្រែដោយ Thanh Cong