លោក Édouard Philippe បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះការរីកចំរើនរបស់វៀតណាម និងចាត់ទុកថា ប្រទេសទាំងពីរវៀតណាម និងបារាំងមានទំនាក់ទំនងជាពិសេស ជិតស្និទ្ធ និងមានការរីកចំរើនយ៉ាងសកម្មនៅពេលកន្លងមក។ លោករំពឹងថា ភាគីទាំងពីរបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

leftcenterrightdel
លោក Nguyen Phu Trong ទទួលជួបលោក Édouard Philippe

លោក Nguyen Phu Trong បានសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងសកម្មរបស់ទំនាក់ទំនងនៃប្រទេសទាំងពីរនៅពេលកន្លងមក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបញ្ជាក់ថា វៀតណាមតែងតែចាត់ទុកបារាំងជាដៃគូចម្បងនៅអឺរ៉ុប និងលើពិភពលោក។ លោករំពឹងថា ភាគីទាំងពីរបន្តសហការដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើវិស័យជាច្រើន ខិតខំរក្សាការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី ព្រមទាំងបង្កើនកិច្ចសហការនៅវេទិកាពហុភាគី រួមវិភាគទានដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនេះ លោក Nguyen Phu Trong ក៏ស្នើឲ្យលោក Édouard Philippe និងរដ្ឋាភិបាលបារាំងបង្កលក្ខណៈងាយស្រួលឲ្យសហគមន៍អាណិកជនវៀតណាមនៅបារាំង៕

បកប្រែដោយ Thuy Anh