leftcenterrightdel
ទិដ្ឋភាពនៃពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានរដ្ឋរបស់អគ្គលេខាបក្សលោក Nguyen Phu Trong (រូបថត៖ quochoi.vn)

នៅក្នុងពិធីធ្វើសច្ចាប្រណិធានចូល កាន់តំណែង អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអះអាងថា៖

“នៅចំពោះមុខទង់ជាតិដ៏ពិសិដ្ឋ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិនិងអ្នក បោះឆ្នោតនៅក្នុងទូទាំងប្រទេស ខ្ញុំបាទប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមសូមស្បថថា៖ ស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន ចំពោះរដ្ឋធម្មនុញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ខិតខំប្រឹងប្រែងដើម្បីសម្រេចភារកិច្ចដែលបក្សកុម្មុយនិស្តវៀតណាម រដ្ឋនិងប្រជាជនប្រគល់ជូន”។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong កើតនាថ្ងៃទី១៤ ខែ មេសា ឆ្នាំ១៩៤៤ នៅឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ លោកជាសមាជិកមជ្ឈិមបក្សនីតិកាលទី៧ ៨ ៩ និង១០ ជាសមាជិកការិយាល័យនយោបាយនីតិកាលទី៨ ៩ ១០ ១១ និង១២ និងជាសមាជិកសភានីតិកាលទី១១ ១២ ១៣ និង ១៤៕

តាម vovworld.vn